បញ្ចាក់រាល់ការ(Post)ទាំងអស់បានមកពីក្រុម CAUG

Banner 468 x 60px

 

Thursday, August 30, 2012

ផ្លាស់ប្ដូរ Keypad ដែលមានភាសារ២ អោយមកមានភាសារតែមួយវិញក្នុង Galaxy Note ICS

0 comments
ថ្មីៗនេះ ក្រុម Developer បានទទួលជោគជ័យក្នុងការដាក់បញ្ជុលភាសាខ្មែរទៅក្នុងទូរសព្ទ ត្រកូល Galaxy គឺ Galaxy Note ដោយជំហ៊ានដំបូង ក្រុម Developer យើងបានជ្រើសរើស Custom ROM ដែលបានមកពី XDA ក្រោយមកទៀត ក៏បានអភិវឌ្ឍន៍បន្តរទៅកាន់ ROM សំរាប់សមាជិកគ្រូសារ Galaxy ផ្សេងទៀតដូចជា Galaxy S2 នឹង Galaxy S3។

សំរាប់ Galaxy Note ដែលប្រើ ROM Alba វិញ យើងបានដឹងហើយថានៅក្នុង Keypad វាមានភ្ជាប់មកជាមួយនូវភាសារូស្ស៊ីដូចមានក្នុងរូបខាងក្រោម៖


ដូចនេះខ្ញុំសុំ ណែនាំនូវដំណោះស្រាយក្នុងការប្ដូរ App មួយនេះនៅក្នុង system ដោយប្រើ Root explorer.

បើអ្នកទាំងអស់គ្នាមិនទាន់មាន root explorer ទេសូមទាញយកជំនាន់ចុងក្រោយនៅទីនេះ៖
http://www.mediafire.com/?3vrhuccadupaljs

សំរាប់អ្នកដែលចង់បាន Keypad ដោយគ្មាន ភាសារូស្ស៊ីគ្មានការកែប្រែដូចរូបខាងឆ្វេងសូមទាញយក៖
http://www.mediafire.com/?9r0hz2n2tqc1spy

សំរាប់អ្នកដែលចង់ប្រើប្រាស់ Keypad ដែលមាន Style របស់ Galaxy S3 ដូចរូបខាងស្ដាំសូមទាញយក៖
http://www.mediafire.com/?2mtp16kxceyl1qv



** ការអនុវត្តន៍៖
1.) ចូលទៅកាន់ root explorer /system/app ហើយស្វែងរក Contacts.apk ហើយ សូម Rename ទៅជា Contacts.apk.old (ធ្វើដូចនេះគ្រាន់តែជាការរក្សា Contacts.apk ហ្ស៊ីនរបស់អ្នកនៅក្នុង System ពេលអ្នកទាំងអស់គ្នាត្រូវការវិញតែប៉ុណ្ណោះ)

2.) បន្ទាប់មក សូមចូលទៅ Copy Contacts.apk ដែលបានទាញមក ចូលមកកាន់ទីតាំង /system/app រួចធ្វើការ Set Permission ដោយធិកយក ៖
- Owner: Read & Write
- Group: Read
- Others: Read
បន្ទាប់មកចុច OK ហើយចាកចេញពី root explorer

3.) Reboot Galaxy Note របស់អ្នកជាការស្រេច

សូមរីករាយនឹង Keypad ដែលអ្នកចង់បាន

សំរាប់ ROM ផ្សេងដូចជា LQ3, LP9 អាចនឹងដំណើរការដែរតែ ខ្ញុំបាន តេស្តតែលើ DDLP8 របស់ខ្ញុំទេ :P
------------------------------------------------------------------------------

** ការអនុវត្តមួយជំហ៊ានទៀតសំរាប់ដោះស្រាយ ពេល Out going & In coming call មានបង្ហាញឈ្មោះទីក្រុងផ្សេងៗ Ex. Bejin, Berlin Germany ឬក៏ឈ្មោះទីតាំងផ្សេងៗនៅក្រោមលេខទូរសព្ទដែលយើងបានហៅចេញ នឹងហៅចូល សូមអនុវត្តដូចខាងក្រោម៖

ចូលទៅកាន់ Setting --> Call --> Phone Number Locator --> ដកធិក (Uncheck) ចេញពី Enable PNL ជាការស្រេច។

** បញ្ជាក់ ៖ បើសិនអ្នកចង់វិលទៅកាន់ Keypad ដើមវិញគឺងាយដូចបកចេក គ្រាន់តែ ចូលទៅកាន់ root explorer /system/app លុបចោលនូវ Contacts.apk ដែលបាន Copy ចូលខាងលើ ហើយ Rename Contacts.apk.old មកជា Contacts.apk ដូចដើមវិញមកជាការស្រេច។

ដោយ Seila Kh

0 comments:

Post a Comment