បញ្ចាក់រាល់ការ(Post)ទាំងអស់បានមកពីក្រុម CAUG

Banner 468 x 60px

 

Tuesday, August 21, 2012

Root X8/W8 & install fonts khmer

0 comments

របៀប root, ដំឡើង xRecovery និង ដំឡើងយូនីកូដខ្មែរលើទូរស័ព្ទ X8/W8
v  ប្រុងប្រយ័ត្ន៖ សូមទទួលខុសត្រូវ និង រ៉ាប់រង ទៅលើបញ្ហានានាដោយខ្លួនឯង នៅពេលកំពុងធ្វើ។
ការ Root ទូរស័ព្ទ X8
តម្រូវការក្នុងការប្រតិបត្តិ៖ 
  • xRecovery 0.1
  • RootExplorer
  • SuperOneClick
                                            ជំហ៊ានទី១គឺ root សិន៖ 
  • លាបញ្ចេញ SuperOneClickv1.6.5-ShortFuse.zip
  • ភ្ជាប់ទូរស័ព្ទទៅទូរស័ព្ទ ដោយមិនរើសយក mount (ដោតធម្មតា)
  • បើក USB Debugging mode លើទូស័ព្ទ ដោយចូលទៅ Settings => Application => Development  ហើយធីក USB Debugging
  • បើក Unknown source ដោយចូលទៅ setting => application ហើយធីក Unknow source (អាចឲ្យតំលើងកម្មវិធីផ្សេងៗ ដោយមិនបាច់ចូលផ្សារ)
  • បើកកម្មវិធី SuperOneClick ក្នុងកុំព្យូទ័រហើយចុចលើប៊ូតុង Root
  • រង់ចាំមួយសំទុះ វានឹងមានសារមួយប្រាប់ថា ”not successful – is your phone software higher than 2.0?” បើសិជាទូរស័ព្ទរបស់អ្នក ជា Android OS 2.1 សូមចុចលើ “Yes”
  • ក្រោយមកវានឹងធ្វើការសាកល្បង Super user (Test SU?)
ចំណាំ៖ បើសិនជា SuperOneClick គាំងពាក់កណ្តាលទី នោះមានន័យថាកុំព្យូទ័ររបស់អ្នកមិនទាន់បានដំឡើង .Net Framwork 2.0 ទេ តែសំរាប់ Windows 7 ឬ Vista គឺវាមានស្រាប់ហើយ។
- បើសិនជាបានជោគជ័យ នោះ super user នឹងបង្ហាញប្រាប់ថាបានដំឡើងរួចរាល់។
- តែបើសិនជាមិនបានជោគជ័យ នោះត្រូវពិនិត្យថា តើបានភ្ជាប់ទៅកុំព្យូទ័របានត្រឹម ត្រូវហើយឬនៅ? តើបានបើក USB Debugging mode ដែរឬទេ?
                                ជំហ៊ានទី២គឺ mount SD card
  • ដោត USB ភ្ជាប់ទៅទូរស័ព្ទ
  • ជ្រើសយកពាក្យ mount (ពីទូរស័ព្ទ)
  • ចំលង RootExplorer និង xRecovery0.1 (លាបញ្ចេញសិន) ដាក់ក្នុង Root របស់ sdcard
  • បន្ទាប់មក Umount ពីកុំព្យូទ័រ
                               ជំហ៊ានទី៣ គឺតំលើង xRecovery
  • ដំឡើងកម្មវិធី Astro File manager ពីផ្សារ
  • បើកកម្មវិធី Astro ហើយដំឡើង RootExplorer ពី sdcard
  • បើកកម្មវិធី RootExplorer ម្តង ហើយបើសិនជាវាសួរ ពី super user ត្រូវចុចយក Allow
  • ចំលងឯកសារទាំងបីពី xRecovery ម្តងមួយៗ ទៅដាក់ក្នុង /system/bin
  • ក្រោយពេលចម្លងចប់ហើយ គឺបានន័យថា អ្នកអាចដំលើង xRecovery បានសម្រេចហើយ
បើសិនជាអ្នកចង់ចូលទៅកាន់ xRecovery គឺគ្រាន់តែ បិទទូរស័ព្ទរយៈពេលប្រហែល ៥វិនាទី។ ពេលចុចបើក វិញដល់ពេលដែលចេញអក្សរ Sony Ericsson អ្នកត្រូវចុច ប៊ូតុង Back ឲ្យញាប់រហូតវាចូលដល់ xRecovery Screen។
ដំឡើងយូនីកូដខ្មែរនៅលើទូរស័ព្ទ X8
  1. ជាដំបូងអ្នកត្រូវប្រាកដថាទូរស័ព្ទរបស់អ្នកបាន root និងបានដំឡើង xRecovery រួចរាល់អស់ហើយ។ (ដោយការប្រតិបត្តិតាមការណែនាំខាងលើ)
  2. ហើយធ្វើការទាញយក Custom Rom Ginger DX v0.19 តាមរយៈតំណ http://www.megaupload.com/?d=P0BZ9Z9L
  3. រួចសូមធ្វើការទាញយកពុម្ពអក្សរ តាមតំណដូចខាងក្រោម http://www.mediafire.com/?j4l351fk8les2k2 និងទាញយកឯកសារ lib តាមតំណ៖ http://www.mediafire.com/?282k9z968wr2i61 ប្រើប្រាស់កម្មវិធី RootExplorer ដើម្បីធ្វើការចម្លងឯកសារ libskia.so ចូលទៅកាន់ /system/lib ឲ្យដាក់ពីលើឯកសារចាស់ និងធ្វើការចម្លងពុម្ពអក្សរ Nokora.ttf ទៅដាក់ក្នុង /system/fonts
  4. ជាចុងក្រោយអ្នកធ្វើការចម្លងពុម្ពអក្សរ Nokora.ttf មួយទៀត រួចធ្វើការប្ដូរឈ្មោះ Nokora.ttf ទៅជា DroidSansArabic.ttf ហើយចម្លងដាក់ក្នុង ទៅដាក់ក្នុង /system/fonts ដដែល ឲ្យដាក់ពីលើពុម្ពអក្សរចាស់ជាការស្រេច។


0 comments:

Post a Comment